អង្គការជានរណា?(២)

ស្រាប់តែឮថា ៖ អង្គការបញ្ជាឲ្យចាប់ខ្លួនកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដែលមាននិន្នា
ការខ្មែរដូចជាលោកខែក-ប៉ែនហៅមិត្តស៊ូនិងប្រពន្ធ លោកដា-ហួនហៅមិត្តវ៉ាញ លោកហ៊ូ-
នឹមនិងប្រពន្ធលោកពេញ-ធួនហៅវ៉ន-វ៉េតនិងប្រពន្ធ កែវ-មាស កុយ-ធួន ជាដើម នាំទៅ
បញ្ចូលគុកទួលស្លែងធ្វើទារុណកម្មជាច្រើនខែ រួចសម្លាប់ចោលនៅទីនោះអស់ទៅ។

លុះសម្លាប់ខ្មែរក្រហមនិន្នាការខ្មែរជិតអស់ អ្នកនៅសល់រស់បន្តិចបន្តួច ក៏រត់រប៉ាត់រប៉ា
យអស់។ ពេលនោះអង្គការចាត់តែងតាំងអតិតខ្មែរវៀតមិញក្រុមទី២ ឲ្យសម្លាប់បំបាត់ពូជ
ខ្មែរតទៅទៀត។ វាប្រើយីហោខ្មែរក្រហមដដែល ប្រកាសតាំងក្រុមខ្លួនជាតាំណាងអង្គការ
ដដែល គឺ (ក្រុមខ្មែរក្រហមនីរតី)។

នៅចុងខែធ្នូឆ្នាំ១៩៧៨ ស្រាប់តែឮថាអង្គការបញ្ជូន (យោធាស្រឡាញ់សម្តេចឪ) ចំនួន
បួនម៉ឺននាក់ ឲ្យចូលចំអន្ទាក់ខ្សែត្រៀមរបស់បូដូយ។ បូដូយបាញ់សម្លាប់ចោលខ្ទេចអស់។
ល។និង។ល។

ដូច្នេះចុងខែធ្នូឆ្នាំ១៩៧៨ ប្រទេសកម្ពុជាចំហធ្លុង ខ្មោចយោធាមិនកៀរកប់មិនទាន់ស្រេច
បាច់ផង នៅថ្ងៃទី២៥ ធ្នូ ១៩៧៨ ជាថ្ងៃបុណ្យណូអែល យួនហាណូយបញ្ជាឲ្យបូដូយដើរចេ
ញពីព្រៃចូលមកលុកលុយរាតត្បាតពាសពេញទីក្រុងខ្មែរ។
[...]

អង្គការជានរណា!(១)

សេចក្តីផ្តើម

គួរឲ្យចម្លែកណាស់!

ប្រទេសខ្មែរកំពុងតែបានសុខក្សេមក្សាន្ត ស្រាប់តែមានព្រឹត្តិការណ៍ដ៏មហាចង្រៃមួយផ្ទុះឡើង។
នៅថ្ងៃ១៧មេសា១៩៧៥ប្រទេសខ្មែរក្លាយទៅជាលានមរណៈភ្លាម។ខ្មែរមួយក្រុមក្លាយទៅឃាត
ករលើសាសន៍ខ្លួនយ៉ាងព្រៃផ្សៃ។ ប៉ុន្តែមេបញ្ជាការគឺ (អង្គការអនាមិក) មិនមែនសម្តេចន សី
ហនុ ឫលោកខៀវ សំផនទេ គួរឲ្យចម្លែកណាស់! ។ គូបដិប័ក្ខច្បាំងគ្នាក្នុងកំឡុងពេល៥ឆ្នាំ១ខែ
ត្រូវចាញ់ទាំងអស់គ្នា។ មើលចុះលោកលន់ នល់សុំចាញ់ ស្ម័គ្រចិត្តដើរចាកចោលស្រុក សម្តេច
សីហនុបែរជាជាប់ឃុំឃាំងទៅវិញ រីឯខៀវសំផន គ្មានឮឈ្មោះ។

សំនួរ ៖ តើនរណាជាអ្នកឈ្នះ?

ចម្លើយ៖គឺក្រុមសម្ងាត់ជាអ្នកឈ្នះ រួចវាលួចបន្លំប្រើឈ្មោះអង្គការ។ ជាដំបូងអង្គការចាត់ការស
ម្លាបជាបន្ទាន់ នូវបញ្ញវន្តព្រះសង្ឃរួចហើយវាលើកបន្តុបចោរសិន។កាលណោះអង្គការគ្រប់គ្រ
ងប្រទេសខ្មែរប្រើរបបចោរ គឺយើងឃើញចោរក្តាប់អំណាចយ៉ាងពេញលេញ ប៉ុន្តែវាប្រើយី
ហោខ្មែរក្រហម។ ខ្មែរក្រហមធុននេះដើរប្លន់បាញ់សម្លាប់ខ្មែរដោយសេរី។ វាកែទម្រង់ពាក្យប្ល
ន់ជាពាក្យ ស្នើ។ ប៉ុន្តែពាក្យស្នើនេះសាហាវយង់ឃ្នងជាងពាក្យប្លន់ទៅទៀង។ ព្រោះរដ្ធធម្មនុញ
របស់អង្គការ ការពារចោរដើរស្នើបើម្ចាស់ទ្រព្យមិនព្រមឲ្យចោរ គឺមិនព្រមឲ្យចោរខ្មែរក្រហមធុ
ននោះវាសម្លាប់ចោលដោយសេរី រួចចោទថាក្បត់អង្គការ។ អង្គការដេញប្រជាពលរដ្ធខ្មែរក្នុង
មួយនគរឲ្យចាកចេញពីទីលំនៅ ត្រូវចោលទ្រព្យសម្បត្តិយ៉ាងច្រើនឥតគណនា។ អង្គការឆ្នៃរដ្ធ
ធានីភ្នំពេញនិងទីក្រុងទាំងឡាយ ឲ្យក្លាយទៅជាទីក្រុងខ្មោច។ ពេលនោះអង្គការបែរជាបញ្ចូល
ចិនបញ្ចូលយួនមកកាន់ប្រទេសខ្មែរប្រមូលទ្រព្យសម្បត្តិរបស់ខ្មែរប្លន់ដឹកនាំចេញដោយសេរី
សេសសល់បន្តិចបន្តួចអង្គការបញ្ជាឲ្យបំផ្លាញចោល។អង្គការធ្វើទារុណកម្មដល់រាស្រ្តខ្មែរគ្រប់
បែបយ៉ាងគឺធ្វើដូចម្តេចក៏ដោយឲ្យតែដល់ស្លាប់ រួចវាចាត់ក្រុមឃាតករអាថ៌កំបាំងឲ្យចេញមក
សម្លាប់ខ្មែរជាដំណាក់ៗ ។
[...]

គំនុំស្រី្តខ្មែរសម័យពពត

គំនុំស្រី្តខ្មែរ

ថ្ងៃរះក្តៅហែង    ងងិតម្នាក់ឯង        កណ្តាលវាលធំ

សំបកក្រៅសើច    ឈាមក្នុងស្រែកយំ    កណ្តាលវាលធំ

យំក្នុងសើចក្រៅ ។

មួយនឹកដល់ប្តី    ដែលចោរអប្រិយ៍        ខាងជើងចាប់ទៅ

មួយនឹកដល់កូន    មាសស្ងួនឆោមឆ្អៅ    ខាងត្បូងលួចទៅ

យូរខែឆ្នាំហើយ។

ឳ!សែនសង្វេគ    ប្តីកូនកែវភ្នែក        សម្លាញ់ខ្ញុំអើយ

តើព្រាត់ជួបវិញ    ឫមិនជួបឡើយ        ខ្មែរទុក្ខឥតស្បើយ

ទុក្ខអើយទុក្ខងំ ។

ថ្ងៃរះក្តៅហែង    ងងិតម្នាក់ឯង        កណ្តាលវាលធំ

សំបកក្រៅសើច    បេះដូងទួញយំ        ខ្មែរបៀមគំនុំ

យំក្នុងសើចក្រៅ​ ៕

សូមកំសាន្តអារម្មណ៍ជាមួយនិងបទចំរៀង ភ្លេងនីម៉ៃផ្រោះ
ជាបទចំរៀងថៃ    ច្រៀងដេយៈ នុក ផនផៈនា

សូមកំសាន្តអារម្មណ៍ជាមួយនិងបទចំរៀង ខិតហតសៀងផិន់
ជាបទចំរៀងថៃ ច្រៀងដេយៈ នុក ផនផៈនា

សូមកំសាន្តអារម្មណ៍ជាមួយនិងបទចម្រៀងៈ នុំសុរិន្ទរ័កសាវសុរាដរ៍
 ជាបទចម្រៀងថៃ   ច្រៀងដោយៈ យិងយុង យ៉ត់បួរង៉ាម

សូមកំសាន្តអារម្មណ៍ជាមួយនិងបទចម្រៀងៈ ខយខាវសាវឧតរ ជាចម្រៀងថៃ
ច្រៀងដោយៈ ឯកផុន មុនត្រាកាល

សូមកំសាន្តអារម្មណ៍ជាមួយនិងបទចម្រៀងៈ យ៉ាក្រូតកាន់ឡើយ
ជាបទភ្លេងថៃ       ច្រៀងដោយៈ ណង ម៉ាយន៍

សូមកំសាន្តអារម្មណ៍ជាមួយនិងបទចម្រៀងៈ កតញ្ញូ
ច្រៀងដោយៈ ម៉ក់ បុប្ធា

ចំរៀងនេះមានចំណងជើងថា ពេលយប់ស្រម៉ៃពេលថ្ងៃរលឹក
ច្រៀងដោយៈ​ ស៊ិន ស៊ីសាមុត