ជីវិតដែលរួចពីពពកខ្មៅ
១=ឪប្តីសម្លាញ់បាត់បងសូន្យ ចោលអូននិងកូនរស់ឯកា អង្គការថាបងជាប់សិក្សា
មិនដឹងពេលណាបងវិល ថ្កាន ។
២=កូនយើងគេឲ្យកាប់គាស់ដី គ្មានប្រណីទុក្ខឥតស្រាកស្រាន មិនបានរៀនសូត្រសម្រាក
ប្រាណ មានតែទូន្មានស្មោះនិងអង្គការ ។
៣=បង្ខំធ្វើការគ្មានពេលឈប់ ភ័យព្រួយរាល់យប់ខ្លាចមរណា ចង់សម្លាប់គេចោលថា
ក្បត់អង្គការ ថែមអត់អាហារស្លាប់វាល់លាន ។
៤=ឥឡូវអបអរសាទរសាលាក្តី យុត្តិធម៍ឥតបីមិនដែលមាន សហប្រជាជាតិដ៍ល្អគឺជា
ស្ពាន នីទណ្ឌភាពលែងមាននៅក្នុងកម្ពុជា ។
-និពន្ធដោយៈ លោក មេធាវី សុក សំអឿន
-ទំនុកភ្លេង លោក ម៉ិញ សុធីវណ្ណ
-ច្រៀងដោយៈ កញ្ញា ឆោម ឆពុំ
បានរៀបជា សំណុំឯកសារ ក្នុង : ស្តាប់ចម្រៀង







សប្បាយចិត្តណាស់ក្រោយបានឃើញថាខ្មែរទទូលបានសុខសន្តិភាព
ខ្ញុំត្រូវការចម្រៀងMP3របស់លោកកែវសារ៉ាត់តើត្រូវធ្វើដូចម្ដេចទៅ
អូយឺតបន្តិចហើយព្រោះអីប្លក់នេះ មិនសូវបានចូលមកទេ តើចម្រៀងមួយណាទៅ ប្រសិនបើចងបានពិត អាចចូលមកវ៉ែបសៃថ៍របស់ខ្ញុំបានតាមនេះ http://www.bunlin.com/en/vanna-sne-keo-sarat-html/
ហើយនៅម៉ោងប៉ុន្មានដែរ? សូមបញ្ជាក់ពីម៉ោងផងខ្ញុំនិងបើកឲ្យទាញយក ។