គំនុំស្រី្តខ្មែរ
ថ្ងៃរះក្តៅហែង ងងិតម្នាក់ឯង កណ្តាលវាលធំ
សំបកក្រៅសើច ឈាមក្នុងស្រែកយំ កណ្តាលវាលធំ
យំក្នុងសើចក្រៅ ។
មួយនឹកដល់ប្តី ដែលចោរអប្រិយ៍ ខាងជើងចាប់ទៅ
មួយនឹកដល់កូន មាសស្ងួនឆោមឆ្អៅ ខាងត្បូងលួចទៅ
យូរខែឆ្នាំហើយ។
ឳ!សែនសង្វេគ ប្តីកូនកែវភ្នែក សម្លាញ់ខ្ញុំអើយ
តើព្រាត់ជួបវិញ ឫមិនជួបឡើយ ខ្មែរទុក្ខឥតស្បើយ
ទុក្ខអើយទុក្ខងំ ។
ថ្ងៃរះក្តៅហែង ងងិតម្នាក់ឯង កណ្តាលវាលធំ
សំបកក្រៅសើច បេះដូងទួញយំ ខ្មែរបៀមគំនុំ
យំក្នុងសើចក្រៅ ៕
បានរៀបជា សំណុំឯកសារ ក្នុង : កំណាព្យខ្មែរ






