ទំនួញព្រហ្ម
ព្រះព្រហ្មឈរយំនឹកស្រណោះ ព្រហ្មយំព្រោះអស់ក្តីសង្ឃឹម
ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាប់ញញឹម ទុក្ខឥតអ្វីផ្ទឹមពេលនេះម្តង ។
ព្រហ្មវិហារធម៌ទាំងបួន គិតថាមាំមួនអាចចម្លង
កូនស្ងួនឲ្យផុតក្តីមួរហ្មង ដល់ត្រើយសុខផងលុះមរណា។
ឥឡូវមិនបានដូចការគិត ព្រហ្មឈរអាណិតបុត្រសង្សារ
ឃើញកូនធ្លាក់ខ្លួនគួរអនិច្ចា បង្កបញ្ហាក្នុងជីវិត ។
ឈ្លក់ល្បែងប៉ោបៀគ្នាគូកន វង់ល្បែងបាបនងប់ងងឹត
ងងល់វិលវល់ក្នុងគំនិត [...]
បានរៀបជា សំណុំឯកសារ ក្នុង : កំណាព្យខ្មែរ | 2 វិចារ »






