តាម៉ុក (ឈ្មោះដើម ឈិត ជឿន)

            តាម៉ុក កើតឆ្នាំ ១៩២៦ ​នៅខេត្តតាកែវ ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំហើយ

បានរៀបការជាមួយប្អូនជីដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់ ។     ឆ្នាំ ១៩៤៩

តាម៉ុក ធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ ។ តាម៉ុក  បានចូលជាសមាជិកក្រុមកុម្មុយនី

ស្តនៅ ឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី ។

            នៅខែវិច្ឆិកា​ ឆ្នាំ ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្ត

កម្ពុជា ។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក   មិនដែលស្នើសុំការលើក

លែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ធាភិបាលទេ ។ តាម៉ុក ត្រូវបានចាប់

ខ្លួន ដោយកងទ័ពរាជរដ្ធាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ ១៩៩៩ ហើយដាក់ក្នុង

បន្ទីរឃុំឃាំង ។ តាម៉ុក ស្លាប់ដោយសារជំងឺនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០០៦ ៕

បញ្ចេញ មួយចំលើយតប