តាម៉ុក (ឈ្មោះដើម ឈិត ជឿន)

            តាម៉ុក កើតឆ្នាំ ១៩២៦ ​នៅខេត្តតាកែវ ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំហើយ
បានរៀបការជាមួយប្អូនជីដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់ ។     ឆ្នាំ ១៩៤៩
តាម៉ុក ធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ ។ តាម៉ុក  បានចូលជាសមាជិកក្រុមកុម្មុយនី
ស្តនៅ ឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី ។
            នៅខែវិច្ឆិកា​ ឆ្នាំ ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្ត
កម្ពុជា ។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក   មិនដែលស្នើសុំការលើក
លែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ធាភិបាលទេ ។ តាម៉ុក ត្រូវបានចាប់
ខ្លួន ដោយកងទ័ពរាជរដ្ធាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ ១៩៩៩ [...]

អៀង សារី (សមមិត្តវ៉ាន់)

  

            អៀង សារី កើតឆ្នាំ ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាមខាងត្បូង ។ អៀង
សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធ ។ ឆ្នាំ ១៩៥០ អៀង សារី  បានទទួលអាហារូបករណ៍
ទៅសិក្សានៅប្រទេសបារាំង       ហើយបានក្លាយទៅជាសមាជិកបក្សកុម្មុយនីស្តបារាំង ។
អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៧ ហើយបានចូលជាសមាជិ
កបក្សប្រជាជនបដិវត្តន៍ខ្មែរ ។ អៀង សារី    បង្រៀននៅវិទ្យាល័យកម្ពុជបុត្ររហូត ដល់ឆ្នាំ
១៩៦៣ ដែលនៅពេលនោះបានរត់ចូលព្រៃតស៊ូ ។ ក្រោយមក អៀង សារី  បានក្លាយជាមេ
បញ្ជាការកងទ័ពនៅភូមិភាគឦសាន ។
            ឆ្នាំ ១៩៧៦ អៀង សារី ត្រូវបានតែងតាំងជាឩបនាយករដ្ធមន្ត្រីទីមួយ ទទួលបន្ទុក
កិច្ចការបទេស ។ អៀង សារី ក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិម    និងគណៈកម្មាធិការអចិ
ន្ត្រៃយ៍បក្សផងដែរ ។ អៀង [...]

ខៀវ សំផន (សមមិត្តហែម)

               

            ខៀវ សំផន កើតឆ្នាំ ១៩៣១ នៅខេត្តស្វាយរៀង ។ បន្ទាប់ពីទទួលបានអាហាររូប
ករណ៍ទៅសិក្សានៅប្រទេសបារាំង ខៀវ សំផន បានបញ្ចប់សញ្ញាប័ត្រថ្នាក់បណ្ឌិតវិទ្យាសា
ស្រ្តសេដ្ធកិច្ច ហើយបានវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ១៩៥៩ ។ បន្ទាប់មក សម្តេចព្រះន
រោត្តមសីហនុ បានតែងតាំង ខៀវ សំផន ជារដ្ធលេខាធិការក្រសួងពាណិជ្ជកម្ម ។     នៅឆ្នាំ
១៩៦៤ ខៀវ សំផន បានលាលែងពីមុខតំណែង   ប៉ុន្តែបន្តស្ថិតនៅជាសមាជិកសភារយៈ
ពេលបួនឆ្នាំទៀត ។
            ឆ្នាំ ១៩៦៧ ដោយត្រូវចោទប្រកាន់ថាជាភ្នាក់ងាររបស់ក្រុងកុម្មយនីស្ត ខៀវ សំផន
បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ។ ឆ្នាំ ១៩៧៦  បន្ទាប់ពីការសុំលាលែងរបស់សម្តេចព្រះន
រោត្តមសីហនុ ខៀវ​ សំផន ត្រូវបានតែងតាំងជាប្រធានគណៈប្រធានរដ្ធរបស់កម្ពុជាប្រជាធិ
បតេយ្យ ។ ខៀវ [...]

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ
១៨៦៥ – ១៩៣៦
[...]