លំអសខ្មៅ

រុក្ខជាតិល្អស្រស់លំអរព្រឹកព្រៃ

សុរិយាល្ងាចថ្ងៃលំអរផ្ទៃមេឃ

 

សេចក្តីប្រាថ្នាលំអរតម្រេក

ថ្ងៃនេះថ្ងៃស្អែកលំអរជីវិត

រស់នៅមានធម៌លំអរសន្តាន

ទោះមានឫបានលំអរការគិត

 

តែប្រាថ្នាច្រើនលំអរទុច្ចរិត

បើទាស់គំនិតលំអរគិតអប្រិយ

 

(ដោយសាមណេរសួនសេរី)

 

 

www.bunlin.com.kh

 

ការសម្ងាត់គឺជាគោលការណ៍គ្រឹះ នៃដំណើរការប្រជាធិបតេយ្យ

ទំនួញព្រហ្ម

     ទំនួញព្រហ្ម

ព្រះព្រហ្មឈរយំនឹកស្រណោះ     ព្រហ្មយំព្រោះអស់ក្តីសង្ឃឹម

ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាប់ញញឹម       ទុក្ខឥតអ្វីផ្ទឹមពេលនេះម្តង ។

ព្រហ្មវិហារធម៌ទាំងបួន              គិតថាមាំមួនអាចចម្លង

កូនស្ងួនឲ្យផុតក្តីមួរហ្មង              ដល់ត្រើយសុខផងលុះមរណា។

ឥឡូវមិនបានដូចការគិត              ព្រហ្មឈរអាណិតបុត្រសង្សារ

ឃើញកូនធ្លាក់ខ្លួនគួរអនិច្ចា          បង្កបញ្ហាក្នុងជីវិត ។

ឈ្លក់ល្បែងប៉ោបៀគ្នាគូកន          វង់ល្បែងបាបនងប់ងងឹត

ងងល់វិលវល់ក្នុងគំនិត           [...]

លំអសខ្មៅ

             លំអសខ្មៅ

រុក្ខជាតិល្អស្រស់លំអរព្រឹក្សព្រៃ         សុរិយាល្ងាចថ្ងៃលំអរផ្ទៃមេឃ

សេចក្តីប្រាថ្នាលំអរតម្រេក               ថ្ងៃនេះថ្ងៃស្អែកលំអរជីវិត។

រស់នៅមានធម៌លំអរសន្តាន            ទោះមានឫបានលំអរការគិត

តែប្រាថ្នាច្រើនលំអរទុច្ចរិត [...]

គំនុំស្រី្តខ្មែរសម័យពពត

គំនុំស្រី្តខ្មែរ

ថ្ងៃរះក្តៅហែង    ងងិតម្នាក់ឯង        កណ្តាលវាលធំ

សំបកក្រៅសើច    ឈាមក្នុងស្រែកយំ    កណ្តាលវាលធំ

យំក្នុងសើចក្រៅ ។

មួយនឹកដល់ប្តី    ដែលចោរអប្រិយ៍        ខាងជើងចាប់ទៅ

មួយនឹកដល់កូន    មាសស្ងួនឆោមឆ្អៅ    ខាងត្បូងលួចទៅ

យូរខែឆ្នាំហើយ។

ឳ!សែនសង្វេគ    ប្តីកូនកែវភ្នែក        សម្លាញ់ខ្ញុំអើយ

តើព្រាត់ជួបវិញ    ឫមិនជួបឡើយ        ខ្មែរទុក្ខឥតស្បើយ

ទុក្ខអើយទុក្ខងំ ។

ថ្ងៃរះក្តៅហែង    ងងិតម្នាក់ឯង        កណ្តាលវាលធំ

សំបកក្រៅសើច    បេះដូងទួញយំ        ខ្មែរបៀមគំនុំ

យំក្នុងសើចក្រៅ​ ៕

ធ្វើម្តេចបងគ្មានដុល្លា

អនិច្ចាសិល្បៈខ្មែរ

ស្រុកស្វាយលើទីឋានកំណើត

សែនអនិច្ចាស្រុកស្វាយលើ

កូនសូមក្រាបលា