រឿងមាយាស្រី

រឿងមាយាស្រី

ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយ
នាំមកដេកជាមួយក្នុងផ្ទះ តែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅជីកដំឡូវក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នក
តាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀប
ស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹង
ឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតាលបស្ដាប់
ប្រពន្ធ ។
អែប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា « ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្ន
កតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូក១។
ប្ដីឭដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា « អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង
អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ី
ទៅវាស្លាប់ហើយ » មេនោះឭដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិល ទៅផ្ទះ រកទិញបានមេមាន់ក្រាប
មួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសាហាយ ។

លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «កេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបាន
មាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏លើកបាយទាំងមាន់ក្រាប
មកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវ
នឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ អែប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយ
កសាហាយចូលទៅដេកជាមួយ។ អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមកប្រាប់
ថា «រងារណាស់ »។ អែបុរសសាហាយឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅ
ពួនក្នុងពាងធំមួយនៅខាងដំណេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត ។
ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា « រងារណាស់ អែងដាំទឹកអោយគ្នាមុជបន្តិច នឹងអា
លស្លាប់ » មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ដ្បិតត្រូវនឹងពាក្យដែលទៅបន់អ្នកតា។ លុះប្រពន្ធដាំទឹក
ពុះហើយ ប្ដីថា « ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ »។ប្រពន្ធលឺប្ដីប្រើដូច្នោះ
ក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើង ដើរទៅលើកទឹកពុះ១ខ្ទះនោះយកទៅ
ស្រោចលើសាហាយនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។

មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញពីពាងមកក៏អោ
នខ្សឹបថា « ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ »។ អានោះនៅឆ្ងក់ដដែល មេនោះយកដៃទៅចាប់ច្រមុះ
ទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ ទើបដឹងថាប្ដីស្រេចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយក
គ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។ អែប្ដីក៏មិនស្ដីទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើ
ហើយ ហើយហៅប្រពន្ធចូលដេកទៅ ។

លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេចនឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹងឃើញថា «ក្នុង
ស្រុកនេះមានចោរ ៤ នាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ ដូច្នេះអញ នឹង គិតអោយ
ចោរទាំង ៤ នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយបាន» គិតហើយក៏ដើរខ្ចីសំពត់ហូល
អាវព្រែគេយកមកហាលជុំផ្ទះ ។ អែចោលទាំង ៤ នាក់នោះឃើញហើយគិតថា « ជើ !មេនេះមានណាស់
តើ !យប់នេះ យើងនិងទៅលួចវាអោយបានកុំខាន សព្វថ្ងៃយើងស្មានតែវាក្រ » ។

មេនោះក៏ហាសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយយកខ្សែចងរិតរួច
ពាង ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ អែចោរ ៤នាក់លុះយប់ក៏បបួលគ្នាទៅ
លួច ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច។ ចោរទាំង ៤នាក់និយាយគ្នា
ថា «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះយើងត្រូវសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាង
នេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា ១លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។ អា១លូក
ដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។ អា ១ មិនជឿក៏ល្អដៃទៅទៀតត្រូវដើម
ទ្រូងដឹងថាខ្មោចមែន ក៏ស្ទះរត់ចោល ហើយខឹងណាស់ថា ដ្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបា
ន។ ចោរទាំង ៤ នាក់គិតគ្នាថា « យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វា ត្រូវគ្នាយើងចោមរោម
ចាប់វាវាយអោយវារាង កុំអោយវាបញ្ឆោតយើងទៀត ។

ចួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះដើរដ
ល់ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែល
វាបញ្ឆោតនោះ ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏អិតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពី
នាយសំពៅ ដូច្នេះមក ! អញ្ជើញទៅ និងខ្ញុំៗទារប្រាក់បានចែកគ្នាចាយលេង »។

ចោរទាំង ៤ នាក់លឺថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា « អ ស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ បានប្រាក់ហើយ »។មេ
នោះនិយាយផ្ដាំចោរទាំង ៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោរទាំង ៤ នាក់ វាថា
ចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថា « នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំឡើងទៅ
លើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ កុំអោយវារត់រួចបាន»។ នាយសំពៅព្រមហើយសួរថា
«ខ្ញុំនាងអែងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន ? » ។ មេនោះថា « ម្នាក់ថ្លៃ២ ណែន »។ នាយសំពៅអោយ ១ណែន
កន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។ ចោរទាំង ៤នាក់គិតស្មានថាវាហៅ
អោយទៅយកប្រាក់ក៏នាំគ្នាចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ដាក់ច្រវាក់នៅ
បាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។

បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅ
ដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។ អែចោរ ៤ នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នា
ថា «ជើ ! មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែងខ្មោចទៅចោលក្នុងព្រៃ ហើយអិលូវវា
លក់យើងបានទៀត» ។ ចោរទាំង ៤ នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោក
រត់មកទាំងយប់នោះ ចួនជាយប់យូរណាស់ក៏នាំគ្នាឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក។ចោរ
បីនាក់ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះ
ថា « អើហងឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើង អិលូវហងអែងរត់ចុះបើរួច ។ មេនោះ
លើកប្រាក់បង្ហាញហើយខ្សឹបថា «ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធ
ហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី » ។ អាចោរដូច្នេះក៏មិនស្ដីខិតចូលទៅ
ជិតលូកដៃអោបកៀកមេនោះថា « អើ ! ប្អូនអែងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ អិលូវបងបាននាង
ជាប្រពន្ធដោយសារព្រេងសំណាងយើង » និយាយហើយក៏អោបថើបៗ ។ មេនោះពុំប្រកែហើយថា « ខ្ញុំ
ក្រែងអ្នកស្រលាញ់ខ្ញុំមិនស្មោះ អែខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។ អាចោរនោះថា «បងស្រលាញ់
ស្មោះហើយនាងពុំដឹងចិត្តបង ចង់អោយបងស្បថរឺអោយបងធ្វើម្ដេច ? » ។ មេនោះថា «បើស្រលាញ់ចិត្ត
មួយនឹងគ្នា មានតែលិទ្ធអណ្ដាតគ្នា » ទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចោរនោះ។ អែអា
ចោរលិទ្ធអណ្ដាតមេនោះហើយលៀនអណ្ដាតអោយមេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះដា
ច់អស់មួយកំណាត់ ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។ អែចោរ ៣នាក់គិត
ស្មានថានាយសំពៅចោមចាប់ ក៏លោតពីរមែកឈើរត់ទៅ ហើយស្រែកហៅគ្នាថា «វ៉ើយគ្នាយើងរត់នាយ
សំពៅដេញហើយ » ។ អាចោរដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា «មេនោះនៅលើចុងឈើត្រូវម
កចាប់ » ប៉ុន្ដែវាដាច់អណ្ដាតនិយាយមិនច្បាស់លឺតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យក
ប្រាសអាយុរៀងៗខ្លួន ។
អែមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ ។

អ្នកមានប្រាជ្ញាតែងកែអាត្មាអោយសុខចំរើន

មួយចំលើយ

  1. Good good

បញ្ចេញមតិ