អង្គការជានរណា!(១)

សេចក្តីផ្តើម

គួរឲ្យចម្លែកណាស់!

ប្រទេសខ្មែរកំពុងតែបានសុខក្សេមក្សាន្ត ស្រាប់តែមានព្រឹត្តិការណ៍ដ៏មហាចង្រៃមួយផ្ទុះឡើង។

នៅថ្ងៃ១៧មេសា១៩៧៥ប្រទេសខ្មែរក្លាយទៅជាលានមរណៈភ្លាម។ខ្មែរមួយក្រុមក្លាយទៅឃាត

ករលើសាសន៍ខ្លួនយ៉ាងព្រៃផ្សៃ។ ប៉ុន្តែមេបញ្ជាការគឺ (អង្គការអនាមិក) មិនមែនសម្តេចន សី

ហនុ ឫលោកខៀវ សំផនទេ គួរឲ្យចម្លែកណាស់! ។ គូបដិប័ក្ខច្បាំងគ្នាក្នុងកំឡុងពេល៥ឆ្នាំ១ខែ

ត្រូវចាញ់ទាំងអស់គ្នា។ មើលចុះលោកលន់ នល់សុំចាញ់ ស្ម័គ្រចិត្តដើរចាកចោលស្រុក សម្តេច

សីហនុបែរជាជាប់ឃុំឃាំងទៅវិញ រីឯខៀវសំផន គ្មានឮឈ្មោះ។

សំនួរ ៖ តើនរណាជាអ្នកឈ្នះ?

ចម្លើយ៖គឺក្រុមសម្ងាត់ជាអ្នកឈ្នះ រួចវាលួចបន្លំប្រើឈ្មោះអង្គការ។ ជាដំបូងអង្គការចាត់ការស

ម្លាបជាបន្ទាន់ នូវបញ្ញវន្តព្រះសង្ឃរួចហើយវាលើកបន្តុបចោរសិន។កាលណោះអង្គការគ្រប់គ្រ

ងប្រទេសខ្មែរប្រើរបបចោរ គឺយើងឃើញចោរក្តាប់អំណាចយ៉ាងពេញលេញ ប៉ុន្តែវាប្រើយី

ហោខ្មែរក្រហម។ ខ្មែរក្រហមធុននេះដើរប្លន់បាញ់សម្លាប់ខ្មែរដោយសេរី។ វាកែទម្រង់ពាក្យប្ល

ន់ជាពាក្យ ស្នើ។ ប៉ុន្តែពាក្យស្នើនេះសាហាវយង់ឃ្នងជាងពាក្យប្លន់ទៅទៀង។ ព្រោះរដ្ធធម្មនុញ

របស់អង្គការ ការពារចោរដើរស្នើបើម្ចាស់ទ្រព្យមិនព្រមឲ្យចោរ គឺមិនព្រមឲ្យចោរខ្មែរក្រហមធុ

ននោះវាសម្លាប់ចោលដោយសេរី រួចចោទថាក្បត់អង្គការ។ អង្គការដេញប្រជាពលរដ្ធខ្មែរក្នុង

មួយនគរឲ្យចាកចេញពីទីលំនៅ ត្រូវចោលទ្រព្យសម្បត្តិយ៉ាងច្រើនឥតគណនា។ អង្គការឆ្នៃរដ្ធ

ធានីភ្នំពេញនិងទីក្រុងទាំងឡាយ ឲ្យក្លាយទៅជាទីក្រុងខ្មោច។ ពេលនោះអង្គការបែរជាបញ្ចូល

ចិនបញ្ចូលយួនមកកាន់ប្រទេសខ្មែរប្រមូលទ្រព្យសម្បត្តិរបស់ខ្មែរប្លន់ដឹកនាំចេញដោយសេរី

សេសសល់បន្តិចបន្តួចអង្គការបញ្ជាឲ្យបំផ្លាញចោល។អង្គការធ្វើទារុណកម្មដល់រាស្រ្តខ្មែរគ្រប់

បែបយ៉ាងគឺធ្វើដូចម្តេចក៏ដោយឲ្យតែដល់ស្លាប់ រួចវាចាត់ក្រុមឃាតករអាថ៌កំបាំងឲ្យចេញមក

សម្លាប់ខ្មែរជាដំណាក់ៗ ។

មើលចុះបងប្អូនខ្មែរយើងដែលមិនទាន់ដល់វេនស្លាប់កំពុងអូសនង្គ័លរនាស់ហាលក្តៅហាល

ភ្លៀងស្ទើរឆ្គួតវង្វេងឈប់ចេះនិយាយឈប់ចេះសើចឈប់ចេះយំស្រាប់តែឮអង្គការបញ្ជាឲ្យដ

កអាវុធពីក្រុមខ្មែរក្រហមអតិតចោរអស់រលីង។ហើយស្រាប់តែនៅថ្ងៃ២០តុលា១៩៧៨ម៉ោងប្រ

ហែលម៉ោងប្រាំបីយប់មានក្រុមឃាតករអាថ៌កំបាំងចូលមកវាយសម្លាប់ក្រុមខ្មែរក្រហមអតិត

ចោរនោះស្លាប់អស់រលីង។ស្រាប់តែឮថា៖មានក្រុមអាថ៌កំបាំងចេញមកព័ទ្ធបាញ់ខ្មែរក្រហមនិ

ន្នាការខ្មែរឃើញតែខ្មោចដេកស្លាប់ពាស់ពេញព្រៃ៕

(សូមរង់ចាំអានតរទៀត)