កម្មាភិបាលខ្មែរក្រហមធ្វើការប្រមូលផលស្រូវ

កម្មាភិបាលខ្មែរក្រហមធ្វើការ

ប្រមូលផលស្រូវ

(រូបថតឯកសារបជ្ឈមណ្ឌល

ឯកសារកម្ពុជា)

Advertisements

ការអបអរសាទ

ការប្រារព្ធពិធីអបអរសាទចំពោះការ

បញ្ចប់ដោយជោគជ័យនូវគម្រោងប្រ

ព័ន្ធប្រឡាយទឹក

(រូបថតឯកសារមជ្ឈមណ្ឌលឯក

សារកម្ពុជា)

អង្គការជានរណា? (តទំព័រទី ១០)

                ហូ-ជីមិញចាប់ផ្តើមបញ្ចេញសកម្មភាពជាលំដាប់លំដោយ

គោលបំណងទី ១ មានរៀបចំគ្រោងការណ៍ទុកជាស្រេច ។ បើពេលណា

បារាំងត្រូវចាញ់ត្រូវថយចេញពីឥណ្ឌូចិន យួនត្រូវតែវាតទីយកទឹកដីកម្ពុ

ជាក្រោមឲ្យបានភ្លាមជាលើកទី ២……។

                ដូច្នេះចាប់ពីឆ្នាំ ១៩៤៥ យួនហាណូយញុះញង់ខ្ខីដៃយួនខាង

ត្បូង ឲ្យលោតសម្លាប់កំចាយរាស្រ្តខ្មែរកម្ពុជាក្រោម ជាពិសេសពួកអ្នក

ចេះដឹង ញុំាងឲ្យខ្លាច ក៏នាំគ្រួសាររត់ចោលស្រុកចោលទឹកដីទុកឲ្យវា ។

វាប្រើសង្រ្គាមក្តៅ។ ហូ-ជីមិញលៃលកឈានមួយជំហានម្តងៗ កំទេច

ខ្មែរមួយផ្នែកម្តងៗ តាមគំរោងការណ៍របស់វាដែលមានព្រាងទុកមកជា

ស្រេច​ ។

                មើលចុះ​ ! នៅប្រទេសកម្ពុជាកណ្តាល យួនចាត់ការប្រើសង្រ្គា

មត្រជាក់….. ដូច្នេះក្នុងខែកញ្ញាឆ្នាំ ១៩៤៥ ដដែល ហូ-ជីមិញបែរជាបញ្ចូន

(បូដូយ)ចូលមកកាន់ប្រទេសកម្ពុជា ដោយយកលេសថា យួនស្ម័គ្រចិត្តចូ

លមកជួយខ្មែរដេញបារាំង ។ បូដួយចាប់តាំងមូលដ្ធាននៅខេត្តនានាដូច

ជា មណ្ទលគីរី រតនគីរី កោះកុង សៀមរាប បាត់ដំបង និងតំបន់និរតីទិស។

                កាលណោះបូដូយស្ថិតនៅក្នុងព្រៃជ្រៅវាចាប់ផ្តើមទាក់ទងក្រុម

ចោរព្រែទាក់ទងរាស្រ្តខ្មែរក្រៗ នៅតាមជនបទ និងទីប្រជុំជនព្រៃភ្នំឆ្ងាយដា

ច់ស្រយាល ។ វានិយាយទន់ភ្លន់ផ្អែមល្ហែម។វាខំឃោសនាកុហកថា បូដូ

យស្ម័គ្រចិត្តចូលមកស្លាប់ជាមួយខ្មែរ ដើម្បីវាយដេញបារាំង ។

                វាលៃធ្វើការស្របៗ ជាមួយក្រុមខ្មែរឥស្សរៈ ដែលកំពុងប្រឆាំង

តទល់ចំពោះបារាំង ដើម្បីទាមទារឯករាជ្យជូនប្រទេសកម្ពុជា ។

                ឆ្លៀតពេលនោះវាបញ្ជូនចារកិច្ចរបស់វាគ្រប់ធុនចូលកាន់ប្រទេ

សកម្ពុជា ។ ក្រុមចារកិច្ចនោះខំរៀនសូត្រ ឲ្យស្គាល់គ្រប់ជ្រុងជ្រោយភូមិសា

ស្រ្ត ។ ស្គាល់ច្បាស់ផែនទីព្រៃព្រឹក្សាក្នុងប្រទេសខ្មែរ ។ ផ្នែកចិត្តសាស្រ្ត វាខំ

រៀនសូត្រឲ្យស្គាល់ចរិតចិត្តគំនិត និងចំណុចខ្សោយរបស់ប្រជាពលរដ្ធខ្មែរ

ចាប់តាំងពីអ្នកស្រុកព្រែភ្នំ អ្នកស្រែចំការជនបទ មេទាហាន នាម៉ឺនខ្មែរ

រហូតដល់នាម៉ឺនក្នុងវាំង ។ ល ។ វាខំដកស្រង់ការពិសោធន៍នានា ។

វាតាំងខ្លួនល្អណាស់ សូម្បីតែជីស្លឹកគ្រៃ ម្ទេសរបស់ខ្មែរ ក៏វាមិនប៉ះពា

ល់ឡើយ ៕

            (នេះជាទំព័រតមកពីខាងក្រោម ប៉ុន្តែនៅទំព័រនេះគឺចប់ហើយ

សំរាបភាគទី ១ គឺនៅមានភាគទី ២​តទៀត ។ តែសូមប្រិយមិត្ត

មេត្តាអានឲ្យបានច្បាស់ចាប់តាំងដើមមករហូតដល់ចប់ គឺចាប់តាំងពី

ទំព័រទី ១ មករហូលដល់ទំព័រទី ១០ )

អង្គការជានរណា? (តទំព័រទី ៩)

                                    ជំពូកទី ២

                *យួនចាប់ផ្តើមរុករានប្រទេសជិតខាង!

                *ហូ-ជីមិញបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន!

                *យួនបង្កើតពួកវៀតមិញ និងបង្កើតខ្មែរវៀតមិញ!

                *សន្និសិទហ្សឺណែវបញ្ចប់សង្រ្គាមឥណ្ឌូចិន!

                *យួនចង់ពុះប្រទេសខ្មែរជាពីរចំណែក!

                *យួនហាណូយបង្កើតវៀតកុង!

            -យួចាប់ផ្តើមវាយលុកប្រទេសជិតខាង

                        បារាំងគ្រប់គ្រងឥណ្ឌូចិន  ដូចជាហ្រ្វាំងទិព្វទប់យួន មិនឲ្យដើរឈ្លានពាន

ប្រទេសជិតខាងអស់រយៈពេល ៦៥ ឆ្នាំ ។

                ស្រាប់តែនៅឆ្នាំ ១៩២៥ មានយួនម្នាក់ឈ្មោះ ង្វៀង-អាយគួក ប្រែឈ្មោះជា ហូ

-ជីមិញ ចាប់ផ្តើមបង្កើត (បដិវត្តន៍វៀតណាម) ។  លុះដល់ឆ្នាំ ១៩២៩ ហូ-ជីមិញ ក៏ឆ្នៃប្រឌិតឲ្យ

ទៅជា (បក្សកុម្មុយនិស្តវៀតណាម) ។

                ហូ-ជីមិញ ដុះគំនិតលោភលន់ ចង់វាទទីយកទឹកដីកម្ពុជាក្រោម  កម្ពុជាកណ្តាល និ

ងលាវ ។  គឺដោយសារមូលហេតុនេះហើយ ទើបវាបង្កើត (បក្សកុម្មុយនិស្តឥណ្ឌូចិន) នៅថ្ងៃទី

៣ កុម្ភៈ ឆ្នាំ ១៩៣០ ។

                ដើម្បីសំរាលបន្ទុករបស់វា  វាត្រូវតែញុះញង់ឲ្យខ្មែរបែកបាក់គ្នា  រួចហើយខ្ទីដៃ

ខ្មែរច្បាំងជាមួយខ្មែរ ។

                ដូច្នេះ  ក្នុងឆ្នាំ ១៩៣៥  ហូ-ជីមិញ សុំជួបលោកសឺង-ង៉ុកថាញ់ ។ វានិយាយទន់

ភ្លន់បបួលលោក  សុំលោករួបរួមធ្វើការជាមួយយួន  ដើម្បីបង្កើតចលនាតស៊ូរំដោះឥណ្ឌូចិនពី

នឹមបារាំង ។  លោកសឺង-ង៉ុកថាញ់ជាខ្មែរក្រោម  លោកស្គាល់ច្បាស់នូវកល់ល្បិចក្រឡិចក្រ

ឡុចក៏ក្រខ្វក់របស់យួន  ដែលតែងតែមានជាបញ្រ្ចាស់ជាបណ្តោយ ។  ពេលនោះលោកឆ្លើយ

យ៉ាងខ្លីថា   រឿងយួនត្រូវយួនដោះស្រាយដោយខ្លួនឯងចុះ   ចំណែករឿងខ្មែរត្រូវទុកឲ្យខ្មែរ

ដោះស្រាយដោយខ្លួនឯង ។

                 នៅថ្ងៃទី ៩ មិនា ឆ្នាំ ១៩៤៥ ជប៉ុនចូលលុកលុយឩបទ្វីបឥណ្ឌូចិនមួយរយៈ ។

ហូ-ជីមិញ ឆ្លៀតយកឱកាសដ៏ល្អនេះ ប្រកាសវៀតណាមឯករាជ្យនៅខែកញ្ញា ឆ្នាំ ១៩៤៥  រួច

បង្កើត (រណសិរ្សវៀតណាមឯករាជ្យសម្ព័ន្ធភាព) ហៅកាត់ថា (វៀតមិញ) ៕

        (នេះជាទំព័រតមកពីខាងក្រោម សូមរង់ចាំអានតទៀត)

រូបកងទ័ពខ្មែរក្រហម

        (នេះគឺជារូបកងទ័ពខ្មែរក្រហមក្រោយឆ្នាំ ១៩៧៩)

ប្រជាជនលើកទំនប់ភ្លឺស្រែ

    គម្រោងលើកទំនប់ (ថតនៅពេលដែលកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមធ្វើដំណើរទស្សន

កិច្ចទៅកាន់តំបន់នេះ) (រូបថតឯកសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

អង្គការជានរណា? (តទំព័រ ៨)

                អស់រយៈពេលពីរឆ្នាំ គឺរហូតដល់ឆ្នាំ១៨៥៥ ទើបព្រះចៅណាប៉ូឡេ

អុងទី ៣ ចាត់លោក ដឺម៉ុងទីញី ដែលជារដ្ធមន្រ្តីទទួលបេសកកម្មនៅប្រទេស

សៀម និងប្រទេសចិន​ ឲ្យរៀបចាត់ចែងធ្វើសន្ធិសញ្ញាសម្ព័ន្ធភាពនិងពាណិជ្ជ

កម្មជាមួយព្រះអង្គដួង។  ព្រះបាទនរោត្តម ដែលជាព្រះរាជបុត្ររបស់ព្រះអង្គ

ដួង យាងចេញមកពីបាងកករួចឡើងសោយរាជ្យបន្តក្នុងឆ្នាំ ១៨៥៩ ។

                ថ្ងៃទី ១១ សីហា ១៨៦៣ ក៏មានការចុះហត្ថលេខាព្រមព្រៀងគ្នារវា

ងបារាំងនិងខ្មែរ (អនុញ្ញាតឲ្យបារាំងចូលមកជួយការពារឩបត្ថម្ភទំនុកបំរុង) ។

បន្ទាប់ពីពេលនោះមក……របៀបរៀបចំស្រុកទេសតាមបែបសម័យទំនើប

បានត្រូវព្រះបាទនរោត្តម ទទួលយកមកអនុវត្តទាំងស្រុង។

                  ដូច្នេះ ចាប់តាំងពីបារាំងចូលមកជួយការពារឩបត្ថម្ភទំនុកបំរុង ពី

ឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣ ក្នុងរយៈពេល ៩០ ឆ្នាំ នាំមកឲ្យប្រជាពលរដ្ធខ្មែរ

និងប្រទេសកម្ពុជានូវសណ្តាប់ធ្នាប់ របៀបរៀបរយ សំបូរសប្បាយ រុងរឿង

និងសន្តិភាព (គឺដូចជាហ្វ្រាំងទិព្វមួយ ទប់យួននិងសៀម ផ្អាករាតត្បាតលុកលុ

យ ប្រទេសខ្មែរ ) ។

                   ការរួមរស់ជាមួយគ្នា រវាងបារាំងនិងខ្មែរ ក្នុងរយៈពេល ៩០ ឆ្នាំ

នេះ មិនមានឩប្បត្តិហេតុអ្វីកើតឡើងជាធំដុំទេ ។ ក្នុងប្រវត្តិសាសត្ត្រ គេអាច

កក់ត្រាជាប់ជានិច្ចថាជាមិត្តដ៏ល្អទៅវិញទៅមក៕

                (នេះជាទំព័រតមកពីខាងក្រោម សូមរង់ចាំអានតទៀត)