អង្គការជានរណា?​ (តទំព័រទី៦)

                    នៅចុងសតវត្សទី១៧ ប្រជាជនខ្មែរកម្ពុជាក្រោមមានតែបួនម៉ឺនគ្រួ

សារទេ គឺប្រហែលជា ២ សែននាក់ប៉ុណ្ណោះ រស់នៅលើផ្ទៃដីទំហំ ៦៧៧០០គី

ឡូម៉ែតក្រឡា។​

                នៅឆ្នាំ ១៦៥១ ស្តេចខ្មែរឈ្លោះគ្នាពីរឿងដណ្តើមបល្លង្ករាជ្យ។ ស្តេច

ខ្មែរដ៏ឆ្គួតម្ខាងនោះ ក៏រត់ទៅសុំជំនួយពីស្តេចយួនឈ្មោះ ង្វៀង-វូង។ ស្តេចយួន

នេះក៏ឆ្លៀតឱកាសវាយកំទេចស្តេចខ្មែរ ឈ្លានពានរំលោភចូលមកតាំងទីលំ

នៅ ក្នុងអាណាខេត្តប៉ែកខាងកើតនៃទឹកដីកម្ពុជាក្រោម ក្នុងខេត្តព្រះសួគ៍ា និង

ខេត្តព្រះចង្វា។

                ក្នុងឆ្នាំ ១៦៩៦ អាណាខេត្តព្រៃនគរត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃយួន

ទៀត។ លុះមកដល់ដើមសតវត្សទី១៨ យួនតុងកឹងវាតទីមកដល់ទន្លេមេគង្គ

រួចរុលសំរុកយកខេត្តពាម និងខេត្តក្រមួន-ស។ ក្នុងឆ្នាំ ១៧៣១ វារុលសំរុក

យកខេត្តមេ-ស និងខេត្តឡុងហោ។ ក្នុងឆ្នាំ ១៧៥៧ វាវាតទីយកខេត្តផ្សារដែក

និងខេត្តមាត់ជ្រូក។ ដូច្នេះអាណាខេត្តក្នុងកម្ពុជាក្រោមទាំងមូល ត្រូវបេះម្តង

មួយៗ ធ្លាក់ទៅក្នុងកណ្តាប់ដៃយួនជាបន្តបន្ទាប់លុះត្រាតែជិតអស់ក្នុងឆ្នាំ១៧៦

៥ ។ នៅសល់ខេត្តព្រះត្រពាំង ខេត្តទ្រាំង និងខេត្តជ្រោយទឹកខ្មៅ។ ជិត១០០ឆ្នាំ

ក្រោយមក ខេត្តទាំងបីនេះក៏ធ្លាក់ក្នុងកណ្តាប់ដៃយួនដាច់ស្រេចនៅឆ្នាំ១៨៤០។

            ក្នុងរយៈសង្គ្រាមយួនរាតត្បាតលុកលុយវាតទីកម្ពុជាក្រោមនេះ យួនធ្វើ

ទារុណកម្មខ្មែរកម្ពុជាក្រោមសាហាវជាងសាហាវ ដូចជាកាលពីឆ្នាំ ១៨១៥ដល់

១៨២០ យួនកេណ្ឌខ្មែរកម្ពុជាក្រោមប្រមូលនាំយកទៅបង្ខំឲ្យធ្វើការយ៉ាងធ្ងន់

ទាំងថ្ងៃទាំងយប់ទាំងក្តៅទាំងភ្លៀង ឲ្យជីកព្រែកមួយមានបណ្តោយ ៥៣គ,ម

ទទឹង ៣០ ម៉ែត្រ ជំរៅ ២.៦០ម៉ែត្រ ចាប់ពីខេត្តមាត់ជ្រូកចេញទៅកាន់មាត់ស

មុទ្រខាងជើងទីក្រុងពាម ដើម្បីជាខ័ណ្ដព្រំសីមាបែងចែករវាងកម្ពុជាកណ្តាល

និងកម្ពុជាក្រោម។

               ព្រែកជីកនោះឈ្មោះ (ព្រែកវិញតេ) ។ ពេលកំពុងជីកព្រែកនោះ បើ

មានខ្មែរណាធ្វើការលែងកើត យួនចាប់ខ្មែរអភ័ព្វទាំងនោះ ម្តង ៣​ នាក់ឲ្យជីក

រណ្តៅខ្លួនឯង រួចចុះអង្គុយក្នុងរណ្តៅកប់ខ្លួនបន្សល់តែក្បាល ធ្វើជាមុមជើង

ក្រានសំរាប់ដាំតែឲ្យអុង ។ ភ្លើងនេះក្តៅខ្លាំងណាស់ បណ្តាយឲ្យខ្មែររងគ្រោះខំ

រើបំរះរេក្បាលធ្វើឲ្យកំពប់តែ ។ ដូច្នេះទើបមានពាក្យមួយឃ្លាជាអនុស្សាវរីយ៍

ដ៏ជូរចត់ រហូតទល់សព្វថ្ងៃនេះថា ៖ (ចូរកុំភ្លេច ប្រយ័ត្នកំពប់តែអុង! ) ៕

                (នេះជាទំព័រតមកពីខាងក្រោម សូមរង់ចាំអានតទៀត)

        ហើយខ្ញុំសង្ឃឹមថាអ្នកអាននិងមានអារម្មណ៍ថាឈឺចុកចាប់ណាស់

        សំរាប់អំពើទាំងនេះដែលខ្មែរធ្លាប់ជួបប្រទះមក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: