អង្គការជានរណា? (តទំព័រទី ៩)

                                    ជំពូកទី ២

                *យួនចាប់ផ្តើមរុករានប្រទេសជិតខាង!

                *ហូ-ជីមិញបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន!

                *យួនបង្កើតពួកវៀតមិញ និងបង្កើតខ្មែរវៀតមិញ!

                *សន្និសិទហ្សឺណែវបញ្ចប់សង្រ្គាមឥណ្ឌូចិន!

                *យួនចង់ពុះប្រទេសខ្មែរជាពីរចំណែក!

                *យួនហាណូយបង្កើតវៀតកុង!

            -យួចាប់ផ្តើមវាយលុកប្រទេសជិតខាង

                        បារាំងគ្រប់គ្រងឥណ្ឌូចិន  ដូចជាហ្រ្វាំងទិព្វទប់យួន មិនឲ្យដើរឈ្លានពាន

ប្រទេសជិតខាងអស់រយៈពេល ៦៥ ឆ្នាំ ។

                ស្រាប់តែនៅឆ្នាំ ១៩២៥ មានយួនម្នាក់ឈ្មោះ ង្វៀង-អាយគួក ប្រែឈ្មោះជា ហូ

-ជីមិញ ចាប់ផ្តើមបង្កើត (បដិវត្តន៍វៀតណាម) ។  លុះដល់ឆ្នាំ ១៩២៩ ហូ-ជីមិញ ក៏ឆ្នៃប្រឌិតឲ្យ

ទៅជា (បក្សកុម្មុយនិស្តវៀតណាម) ។

                ហូ-ជីមិញ ដុះគំនិតលោភលន់ ចង់វាទទីយកទឹកដីកម្ពុជាក្រោម  កម្ពុជាកណ្តាល និ

ងលាវ ។  គឺដោយសារមូលហេតុនេះហើយ ទើបវាបង្កើត (បក្សកុម្មុយនិស្តឥណ្ឌូចិន) នៅថ្ងៃទី

៣ កុម្ភៈ ឆ្នាំ ១៩៣០ ។

                ដើម្បីសំរាលបន្ទុករបស់វា  វាត្រូវតែញុះញង់ឲ្យខ្មែរបែកបាក់គ្នា  រួចហើយខ្ទីដៃ

ខ្មែរច្បាំងជាមួយខ្មែរ ។

                ដូច្នេះ  ក្នុងឆ្នាំ ១៩៣៥  ហូ-ជីមិញ សុំជួបលោកសឺង-ង៉ុកថាញ់ ។ វានិយាយទន់

ភ្លន់បបួលលោក  សុំលោករួបរួមធ្វើការជាមួយយួន  ដើម្បីបង្កើតចលនាតស៊ូរំដោះឥណ្ឌូចិនពី

នឹមបារាំង ។  លោកសឺង-ង៉ុកថាញ់ជាខ្មែរក្រោម  លោកស្គាល់ច្បាស់នូវកល់ល្បិចក្រឡិចក្រ

ឡុចក៏ក្រខ្វក់របស់យួន  ដែលតែងតែមានជាបញ្រ្ចាស់ជាបណ្តោយ ។  ពេលនោះលោកឆ្លើយ

យ៉ាងខ្លីថា   រឿងយួនត្រូវយួនដោះស្រាយដោយខ្លួនឯងចុះ   ចំណែករឿងខ្មែរត្រូវទុកឲ្យខ្មែរ

ដោះស្រាយដោយខ្លួនឯង ។

                 នៅថ្ងៃទី ៩ មិនា ឆ្នាំ ១៩៤៥ ជប៉ុនចូលលុកលុយឩបទ្វីបឥណ្ឌូចិនមួយរយៈ ។

ហូ-ជីមិញ ឆ្លៀតយកឱកាសដ៏ល្អនេះ ប្រកាសវៀតណាមឯករាជ្យនៅខែកញ្ញា ឆ្នាំ ១៩៤៥  រួច

បង្កើត (រណសិរ្សវៀតណាមឯករាជ្យសម្ព័ន្ធភាព) ហៅកាត់ថា (វៀតមិញ) ៕

        (នេះជាទំព័រតមកពីខាងក្រោម សូមរង់ចាំអានតទៀត)

2 ចំលើយ

  1. Hi,this web site have many ways of knowledge that worth a reading.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: