ទំនួញព្រហ្ម

     ទំនួញព្រហ្ម

ព្រះព្រហ្មឈរយំនឹកស្រណោះ     ព្រហ្មយំព្រោះអស់ក្តីសង្ឃឹម

ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាប់ញញឹម       ទុក្ខឥតអ្វីផ្ទឹមពេលនេះម្តង ។

ព្រហ្មវិហារធម៌ទាំងបួន              គិតថាមាំមួនអាចចម្លង

កូនស្ងួនឲ្យផុតក្តីមួរហ្មង              ដល់ត្រើយសុខផងលុះមរណា។

ឥឡូវមិនបានដូចការគិត              ព្រហ្មឈរអាណិតបុត្រសង្សារ

ឃើញកូនធ្លាក់ខ្លួនគួរអនិច្ចា          បង្កបញ្ហាក្នុងជីវិត ។

ឈ្លក់ល្បែងប៉ោបៀគ្នាគូកន          វង់ល្បែងបាបនងប់ងងឹត

ងងល់វិលវល់ក្នុងគំនិត              ប្រព្រឹត្តទុច្ចរិតឥតពិចារ ។

កូនក្លាយជាមនុស្សបាតសង្គម      ទ្រូងម្តាយក្តៅងំក្រំខ្លោចផ្សារ

ដូចភ្នំសង្កត់លើឳរា                    ខ្មាសញាតិកាក្នុងភូមិស្រុក ។

ទោះជាយ៉ាងណាក៏ដោយក្តី          ម្តាយក្នុងលោកីយឥតរើសមុខ

ប្រាថ្នាឲ្យកូនបានក្តីសុខ              រួចផុតចាកទុក្ខគ្រប់វេលា ។

ទោះម្តាយលំបាកក្រៃយ៉ាងណា     សូមកូនសង្សាររួចចាកពៀរ

រួចពីគំនិតគិតពាលា                    ជាមនុស្សល្អក្នុងសង្គម ។

ទឹកភ្នែកជន់ជោរហូរជោគភ័ក្ត្រ      សូមជួយពញ្ញាក់ចិត្តកូនខ្ញុំ

ឲ្យកែខ្លួនយ៉ាងសក្តិសម             ជួបក្តីសុខខុមតរៀងទៅ ៕

3 ចំលើយ

  1. បងឯងពូកែតែងណាស់

  2. ចេះប្រើពាក្យពេចន៍បានល្អ។

  3. […] ទំនួញព្រហ្ម […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: