បទបញ្ញតិសម្រាប់អ្នកទោស

បទបញ្ញតិសម្រាប់អ្នកទោស

បទបញ្ញតិនេះត្រូវបានបិទនៅលើជញ្ជាំងក្នុងបរិវេណគុក

            វិន័យសន្តិបាល​ (នគរបាលសន្តិសុខ) នៅមន្ទីរស-២១

១) សួរអីឆ្លើយហ្នឹង មិនបង្វែរសំណួររបស់អញ់ ។

២) មិនឲ្យដោះស្រាយ យកលេសនេះលេសនោះតាមគំនិតឯងលាក់ឫប្រកែក

      តមាត់បានដាច់ខាត់ ។

៣) មិនឲ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សហ៊ានប្រឆាំងនិងបដិវត្តន៍។

៤) សួរភ្លាម ឆ្លើយភ្លាម មិនឲ្យដំអក់មួយនាទីឡើយ ។

៥) រឿងខ្វះខាត កំហុសបន្តិចបន្តួច ដូចជាសីលធម៌ ខូចនេះខូចនោះ ក៏មិនឲ្យនិ

     យាយ  រឿងខ្លឹមសារបដិវត្តន៍ ក៏មិនឲ្យនិយាយ ។

៦) វ៉ៃឫឆក់ខ្សែភ្លើងមិនឲ្យស្រែកដាច់ខាត ។

៧) មិនឲ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរង់ចាំបញ្ជាអញ់ អត់បញ្ជាកុំធ្វើ  អញ់

     បញ្ជាអីធ្វើហ្នឹងភ្លាម ប្រកែកច្រិមច្រុមមិនបានទេ ។

៨) កុំយកលេសកម្ពុជាក្រោម បាំងមុខមាត់ក្បត់របស់អាឯងឲ្យសោះ ។

៩) គ្រប់បញ្ជាខាងលើ មិនធ្វើតាម  គឺមួយថ្ងៃរងរំពាត់ ខ្សែភ្លើងឆក់រាប់មិនឈ្នះ

     ទេ ។

១០) ប្រឆាំងវិន័យអញ់មួយចំណុច    ត្រូវរងរំពាត់ដប់រំពាត់   ឫឆក់ខ្សែភ្លើងប្រាំ

        ឆាច់ ៕

6 ចំលើយ

  1. បទបញ្ជានេះគឺយួនជាអ្នកសរសេរនៅពេលដែលពួកវាចូលដល់ទីក្រុងភ្នុំពេញភ្លាមៗ ដោយយួនជាអ្នកបញ្ជេញគំនិតជាភាសាយួន អោយខ្មែរកម្ពុជាក្រោមជាអ្នកបកប្រែ អញ្ចឹងបានជាអត្ថន័យនៅក្នុងបទបញ្ជានេះ សូរសៀងជាភាសាខ្មែរកម្ពុជាក្រោមដូចជា [ពាក្យថាអញ] និង ពាក្យថា [ច្រិមច្រុម] ។ គួរកត់ចំណាំផងដែរថា បុគ្គលិកបំរើការនៅក្នុងគុក ទួលស្លែង សម័យខ្មែរក្រហមសុទ្ធតែកុនក្មេង ខ្មែរកម្ពុជាក្រោមអញ្ចឹងហើយបានជា និយាយខ្មែរមិនសូវច្បាស់ ។ ពួកធ្វើសាក្សីនៅតុលាការខ្មែរក្រហម កាលកាត់ទោស ឌុច សុទ្ធតែជាមនុស្សកម្ពុជាក្រោម ព្រោះមេរបស់វា សុន សេន ជាខ្មែរកម្ពុជាក្រោម អញ្ចឹងហើយបានជានាំខ្សែស្រឡាយវាមកបំរើការ ។ដូច្នេះកម្ពុជាក្រោមសំលាប់កម្ពុជាក្រោមគ្នាវាដែលក្បត់ដើម្បី សុន សេន ទទួលបានការទុកចិត្តពី ប៉ុល ពត កាន់តែខ្លាំង និង កម្ពុជាក្រោមសំលាប់ខ្មែរលើដែលស្តាប់តាមបញ្ជាយួន។

  2. អរគុណណាស់សម្រាប់ការបញ្ចេញមតិយោបល់ និងការពិចារណាវិភាគទានរឿងទាំងអស់នេះ

    ប្រសិនបើបងប្អូនខ្មែរយើ់ងគួរតែរំលែកចំណេះដឹង អោយគ្នាទៅវិញទៅមក។

  3. យើងជាខ្មែរ មានភាសាខ្មែរជាគោល ហេតុអ្វីសរសេរខ្មែរមិនត្រូវ? បើនាំគ្នាសរសេរខុស នាំអោយកូនខ្មែរដែលមើលឃើញយល់ខុសលើអក្សរជាតិរបស់ខ្លួន។ សូមជួយពិនិត្យអោយល្អិតល្អន់មុនបង្ហាញ។ សូមទោសបើលើសលួស។

  4. បើជាខ្មែរគួរតែផ្ដល់នូវអ្វីដែលកូនខ្មែរមិនទាន់ដឹងមិនទានលឺ ហើយសុទ្ធសឹងជារឿងពិត ដូចជារឿងស្ដីពីប្រវត្តសាស្រ្តខ្មែរ ,នយោបាយក្រៅប្រទេស,ទំនៀមទំលាប់ល្អៗ,ប្រពៃណី, មតិយោបល់ល្អៗ

  5. អ្នកជាមិត្តរួមជាតិ!បើសិបអ្នកមានពត៌មានថ្មីៗសូមជួយផ្ដល់ឲ្យផង ដូចជាៈ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ផ្សេងៗ ជាពិសេសក្នុង ប្រទេស និងក្រៅប្រទេស។ទាក់ទងនិងច្បាប់ រឺ ទំនៀមទំលាប់ ប្រពៃណី ប្រវត្តិសាស្រ្តរបស់ប្រទេសលើសកលលោកនិងប្រវត្តិអ្នកដឹកនាំផ្សេងៗខ្ញុំ ចូលចិត្ត!

  6. ្មិនត្រូវ

បញ្ចេញមតិ