តាម៉ុក (ឈ្មោះដើម ឈិត ជឿន)

            តាម៉ុក កើតឆ្នាំ ១៩២៦ ​នៅខេត្តតាកែវ ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំហើយ

បានរៀបការជាមួយប្អូនជីដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់ ។     ឆ្នាំ ១៩៤៩

តាម៉ុក ធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ ។ តាម៉ុក  បានចូលជាសមាជិកក្រុមកុម្មុយនី

ស្តនៅ ឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី ។

            នៅខែវិច្ឆិកា​ ឆ្នាំ ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្ត

កម្ពុជា ។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក   មិនដែលស្នើសុំការលើក

លែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ធាភិបាលទេ ។ តាម៉ុក ត្រូវបានចាប់

ខ្លួន ដោយកងទ័ពរាជរដ្ធាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ ១៩៩៩ ហើយដាក់ក្នុង

បន្ទីរឃុំឃាំង ។ តាម៉ុក ស្លាប់ដោយសារជំងឺនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០០៦ ៕

អៀង សារី (សមមិត្តវ៉ាន់)

  

            អៀង សារី កើតឆ្នាំ ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាមខាងត្បូង ។ អៀង

សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធ ។ ឆ្នាំ ១៩៥០ អៀង សារី  បានទទួលអាហារូបករណ៍

ទៅសិក្សានៅប្រទេសបារាំង       ហើយបានក្លាយទៅជាសមាជិកបក្សកុម្មុយនីស្តបារាំង ។

អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៧ ហើយបានចូលជាសមាជិ

កបក្សប្រជាជនបដិវត្តន៍ខ្មែរ ។ អៀង សារី    បង្រៀននៅវិទ្យាល័យកម្ពុជបុត្ររហូត ដល់ឆ្នាំ

១៩៦៣ ដែលនៅពេលនោះបានរត់ចូលព្រៃតស៊ូ ។ ក្រោយមក អៀង សារី  បានក្លាយជាមេ

បញ្ជាការកងទ័ពនៅភូមិភាគឦសាន ។

            ឆ្នាំ ១៩៧៦ អៀង សារី ត្រូវបានតែងតាំងជាឩបនាយករដ្ធមន្ត្រីទីមួយ ទទួលបន្ទុក

កិច្ចការបទេស ។ អៀង សារី ក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិម    និងគណៈកម្មាធិការអចិ

ន្ត្រៃយ៍បក្សផងដែរ ។ អៀង សារី បានចុះចូលជាមួយរាជរដ្ធាភិបាលកម្ពុជានៅឆ្នាំ ១៩៩៦ ។

បច្ចុប្បន្ន អៀង សារី រស់នៅយ៉ាងមានសេរីភាព នៅក្នុងប្រទេសកម្ពុជា    ហើយកូនប្រុស

ឈ្មោះ អៀង វុធ គឺជាអភិបាលរងទីមួយក្រុងប៉ៃលិន ៕​

ខៀវ សំផន (សមមិត្តហែម)

               

            ខៀវ សំផន កើតឆ្នាំ ១៩៣១ នៅខេត្តស្វាយរៀង ។ បន្ទាប់ពីទទួលបានអាហាររូប

ករណ៍ទៅសិក្សានៅប្រទេសបារាំង ខៀវ សំផន បានបញ្ចប់សញ្ញាប័ត្រថ្នាក់បណ្ឌិតវិទ្យាសា

ស្រ្តសេដ្ធកិច្ច ហើយបានវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ១៩៥៩ ។ បន្ទាប់មក សម្តេចព្រះន

រោត្តមសីហនុ បានតែងតាំង ខៀវ សំផន ជារដ្ធលេខាធិការក្រសួងពាណិជ្ជកម្ម ។     នៅឆ្នាំ

១៩៦៤ ខៀវ សំផន បានលាលែងពីមុខតំណែង   ប៉ុន្តែបន្តស្ថិតនៅជាសមាជិកសភារយៈ

ពេលបួនឆ្នាំទៀត ។

            ឆ្នាំ ១៩៦៧ ដោយត្រូវចោទប្រកាន់ថាជាភ្នាក់ងាររបស់ក្រុងកុម្មយនីស្ត ខៀវ សំផន

បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ។ ឆ្នាំ ១៩៧៦  បន្ទាប់ពីការសុំលាលែងរបស់សម្តេចព្រះន

រោត្តមសីហនុ ខៀវ​ សំផន ត្រូវបានតែងតាំងជាប្រធានគណៈប្រធានរដ្ធរបស់កម្ពុជាប្រជាធិ

បតេយ្យ ។ ខៀវ សំផន បានចូលរួមជាមួយរដ្ធាភិបាលនិរទេសរបស់ ប៉ុល ពត ពីឆ្នាំ  ១៩

៧៩ ដល់ឆ្នាំ ១៩៩៨ ហើយបន្ទាប់មក    ខៀវ សំផន   បានចុះចូលជាមួយរាជរដ្ធាភិបាល

កម្ពុជា ៕

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ
១៨៦៥ – ១៩៣៦
ស្រាវជ្រាវដោយ យី ធន់

អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូ
លស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅ
ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួ
យគ្នា។ មាតានិង បិតាលោកជាកូនទីពីរ នៅក្នុងគ្រួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុង
ស្រុកកំណើតរបស់លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដ
នោះ។ ប៉ុន្មានឆ្នាំក្រោយមកលោក បានចាកសិក្ខាបទទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់អូវពុកលោក
ក្នុងការ ដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញអុបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែល
ដោយមានអុបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាម អ៊ុង ជាអនុ
ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្ត
អង្គបឹងចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យច្រើនកន្ែលងទៀត។ លោក
បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភា
ពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយ
មានងារជាក្រមផងជាស្មៀនផង។ ដល់ពេលសុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក
សិករធម្មតា។
Continue reading

តាមដាន

Get every new post delivered to your Inbox.