បទបញ្ញតិមួយទៀតសម្រាប់អ្នកទោសត្រូវបាបិទនៅអគារ (ខ-គ-ឃ)

                   បម្រាមនៅអគារ (ខ-គ-ឃ)

១) មិនឲ្យនិយាយទាក់ទងគ្នាដាច់ខាត ទោះជាស្គាល់ ឫមិនស្គាល់ ។

២) បើចង់ធ្វើអ្វី ត្រូវមានការអនុញ្ញាតពីអ្នកយាម ។

៣) មិនឲ្យឮរ៉ូងរ៉ាងទីកន្លែងនៅ ។

៤) ពេលអ្នកយាមឫអ្នកផ្សេងៗចូល ត្រូវដេកទាំងអស់ ។

៥) ពេលឆែក ត្រូវដាក់ដៃក្រោយខ្នង ។ កុំសេរី ។

បទបញ្ញតិសម្រាប់អ្នកទោស

បទបញ្ញតិសម្រាប់អ្នកទោស

បទបញ្ញតិនេះត្រូវបានបិទនៅលើជញ្ជាំងក្នុងបរិវេណគុក

            វិន័យសន្តិបាល​ (នគរបាលសន្តិសុខ) នៅមន្ទីរស-២១

១) សួរអីឆ្លើយហ្នឹង មិនបង្វែរសំណួររបស់អញ់ ។

២) មិនឲ្យដោះស្រាយ យកលេសនេះលេសនោះតាមគំនិតឯងលាក់ឫប្រកែក

      តមាត់បានដាច់ខាត់ ។

៣) មិនឲ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សហ៊ានប្រឆាំងនិងបដិវត្តន៍។

៤) សួរភ្លាម ឆ្លើយភ្លាម មិនឲ្យដំអក់មួយនាទីឡើយ ។

៥) រឿងខ្វះខាត កំហុសបន្តិចបន្តួច ដូចជាសីលធម៌ ខូចនេះខូចនោះ ក៏មិនឲ្យនិ

     យាយ  រឿងខ្លឹមសារបដិវត្តន៍ ក៏មិនឲ្យនិយាយ ។

៦) វ៉ៃឫឆក់ខ្សែភ្លើងមិនឲ្យស្រែកដាច់ខាត ។

៧) មិនឲ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរង់ចាំបញ្ជាអញ់ អត់បញ្ជាកុំធ្វើ  អញ់

     បញ្ជាអីធ្វើហ្នឹងភ្លាម ប្រកែកច្រិមច្រុមមិនបានទេ ។

៨) កុំយកលេសកម្ពុជាក្រោម បាំងមុខមាត់ក្បត់របស់អាឯងឲ្យសោះ ។

៩) គ្រប់បញ្ជាខាងលើ មិនធ្វើតាម  គឺមួយថ្ងៃរងរំពាត់ ខ្សែភ្លើងឆក់រាប់មិនឈ្នះ

     ទេ ។

១០) ប្រឆាំងវិន័យអញ់មួយចំណុច    ត្រូវរងរំពាត់ដប់រំពាត់   ឫឆក់ខ្សែភ្លើងប្រាំ

        ឆាច់ ៕