អៀង សារី (សមមិត្តវ៉ាន់)

  

            អៀង សារី កើតឆ្នាំ ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាមខាងត្បូង ។ អៀង

សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធ ។ ឆ្នាំ ១៩៥០ អៀង សារី  បានទទួលអាហារូបករណ៍

ទៅសិក្សានៅប្រទេសបារាំង       ហើយបានក្លាយទៅជាសមាជិកបក្សកុម្មុយនីស្តបារាំង ។

អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៧ ហើយបានចូលជាសមាជិ

កបក្សប្រជាជនបដិវត្តន៍ខ្មែរ ។ អៀង សារី    បង្រៀននៅវិទ្យាល័យកម្ពុជបុត្ររហូត ដល់ឆ្នាំ

១៩៦៣ ដែលនៅពេលនោះបានរត់ចូលព្រៃតស៊ូ ។ ក្រោយមក អៀង សារី  បានក្លាយជាមេ

បញ្ជាការកងទ័ពនៅភូមិភាគឦសាន ។

            ឆ្នាំ ១៩៧៦ អៀង សារី ត្រូវបានតែងតាំងជាឩបនាយករដ្ធមន្ត្រីទីមួយ ទទួលបន្ទុក

កិច្ចការបទេស ។ អៀង សារី ក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិម    និងគណៈកម្មាធិការអចិ

ន្ត្រៃយ៍បក្សផងដែរ ។ អៀង សារី បានចុះចូលជាមួយរាជរដ្ធាភិបាលកម្ពុជានៅឆ្នាំ ១៩៩៦ ។

បច្ចុប្បន្ន អៀង សារី រស់នៅយ៉ាងមានសេរីភាព នៅក្នុងប្រទេសកម្ពុជា    ហើយកូនប្រុស

ឈ្មោះ អៀង វុធ គឺជាអភិបាលរងទីមួយក្រុងប៉ៃលិន ៕​

Advertisements

ការសម្ងាត់គឺជាគោលការណ៍គ្រឹះ នៃដំណើរការប្រជាធិបតេយ្យ




ខៀវ សំផន (សមមិត្តហែម)

               

            ខៀវ សំផន កើតឆ្នាំ ១៩៣១ នៅខេត្តស្វាយរៀង ។ បន្ទាប់ពីទទួលបានអាហាររូប

ករណ៍ទៅសិក្សានៅប្រទេសបារាំង ខៀវ សំផន បានបញ្ចប់សញ្ញាប័ត្រថ្នាក់បណ្ឌិតវិទ្យាសា

ស្រ្តសេដ្ធកិច្ច ហើយបានវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ១៩៥៩ ។ បន្ទាប់មក សម្តេចព្រះន

រោត្តមសីហនុ បានតែងតាំង ខៀវ សំផន ជារដ្ធលេខាធិការក្រសួងពាណិជ្ជកម្ម ។     នៅឆ្នាំ

១៩៦៤ ខៀវ សំផន បានលាលែងពីមុខតំណែង   ប៉ុន្តែបន្តស្ថិតនៅជាសមាជិកសភារយៈ

ពេលបួនឆ្នាំទៀត ។

            ឆ្នាំ ១៩៦៧ ដោយត្រូវចោទប្រកាន់ថាជាភ្នាក់ងាររបស់ក្រុងកុម្មយនីស្ត ខៀវ សំផន

បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ។ ឆ្នាំ ១៩៧៦  បន្ទាប់ពីការសុំលាលែងរបស់សម្តេចព្រះន

រោត្តមសីហនុ ខៀវ​ សំផន ត្រូវបានតែងតាំងជាប្រធានគណៈប្រធានរដ្ធរបស់កម្ពុជាប្រជាធិ

បតេយ្យ ។ ខៀវ សំផន បានចូលរួមជាមួយរដ្ធាភិបាលនិរទេសរបស់ ប៉ុល ពត ពីឆ្នាំ  ១៩

៧៩ ដល់ឆ្នាំ ១៩៩៨ ហើយបន្ទាប់មក    ខៀវ សំផន   បានចុះចូលជាមួយរាជរដ្ធាភិបាល

កម្ពុជា ៕

នួន ជា (ឈ្មោះដើម រុងឡឺត ឡាវឌី)

                           


            នួន ជា កើតឆ្នាំ ១៩២៦ នៅខេត្តបាត់ដំបង ។ នៅឆ្នាំ ១៩៤២ នួន ជា បានទៅបន្ត

ថ្នាក់មធ្យមសិក្សាកម្រិត​ ២ នៅទីក្រុងបាងកក ដោយរស់នៅវត្តបិណ្ឌចាម៉ាបូពិត ។   នៅឆ្នាំ

១៩៤៤ នួន ជា សិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យធម្មសាត ដែលនៅទីនោះ  នួន ជា

បានចូលជាសមាជិកបក្សកុម្មុយនីស្តថៃ​ ។

            នួន ជា វិលត្រឡប់មកប្រទេសកម្ពុជា នៅឆ្នាំ ១៩៥០ ហើយបានប្តូរសមាជិកភាព

របស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ។ នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅ

ទីក្រុងហាណូយ ក្នុងឆ្នាំ ១៩៥៤ ហើយបានវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ១៩៥៥ ។   នួន

ជា ត្រូវបានជ្រើសរើសជាអនុលេខាបក្សពលករកម្ពុជានៅឆ្នាំ ១៩៦០ ។

            ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា ត្រូវបានជ្រើសតាំងជាប្រធានសភាតំណាង

ប្រជាជនកម្ពុជា ។ នួន ជា ក៏មានតំណែងជាអនុលេខាគណៈកម្មាធិការមជ្ឈិម និងគណៈកម្មា

ធិការអចិន្រ្តៃយ៍បក្សផងដែរ ។ នួន ជា ដើរតួរនាទីសំខាន់ក្នុងបញ្ហាសន្តិសុខ ហើយក្នុងនាម

ជាកម្មាភិបាលជាន់ខ្ពស់លំដាប់ទីពីរ នួន ជា ទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយ

ឃោរឃៅជាច្រើន ដែលបានអនុម័តឲ្យអនុវត្តដោយគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស ។

            នួន ជា បាននិរទេសខ្លួនទៅព្រំដែនខ្មែរ-ថៃ​ នៅឆ្នាំ ១៩៧៩ ។ នួន ជា ​    ជាមួយ

ខៀវ សំផន បានចុះចូលជាមួយរាជរដ្ធាភិបាលកម្ពុជាបន្ទាប់ពីមរណភាពរបស់   ប៉ុល ពល

នៅឆ្នាំ ១៩៩៨ ៕ 

ទំនួញព្រហ្ម

     ទំនួញព្រហ្ម

ព្រះព្រហ្មឈរយំនឹកស្រណោះ     ព្រហ្មយំព្រោះអស់ក្តីសង្ឃឹម

ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាប់ញញឹម       ទុក្ខឥតអ្វីផ្ទឹមពេលនេះម្តង ។

ព្រហ្មវិហារធម៌ទាំងបួន              គិតថាមាំមួនអាចចម្លង

កូនស្ងួនឲ្យផុតក្តីមួរហ្មង              ដល់ត្រើយសុខផងលុះមរណា។

ឥឡូវមិនបានដូចការគិត              ព្រហ្មឈរអាណិតបុត្រសង្សារ

ឃើញកូនធ្លាក់ខ្លួនគួរអនិច្ចា          បង្កបញ្ហាក្នុងជីវិត ។

ឈ្លក់ល្បែងប៉ោបៀគ្នាគូកន          វង់ល្បែងបាបនងប់ងងឹត

ងងល់វិលវល់ក្នុងគំនិត              ប្រព្រឹត្តទុច្ចរិតឥតពិចារ ។

កូនក្លាយជាមនុស្សបាតសង្គម      ទ្រូងម្តាយក្តៅងំក្រំខ្លោចផ្សារ

ដូចភ្នំសង្កត់លើឳរា                    ខ្មាសញាតិកាក្នុងភូមិស្រុក ។

ទោះជាយ៉ាងណាក៏ដោយក្តី          ម្តាយក្នុងលោកីយឥតរើសមុខ

ប្រាថ្នាឲ្យកូនបានក្តីសុខ              រួចផុតចាកទុក្ខគ្រប់វេលា ។

ទោះម្តាយលំបាកក្រៃយ៉ាងណា     សូមកូនសង្សាររួចចាកពៀរ

រួចពីគំនិតគិតពាលា                    ជាមនុស្សល្អក្នុងសង្គម ។

ទឹកភ្នែកជន់ជោរហូរជោគភ័ក្ត្រ      សូមជួយពញ្ញាក់ចិត្តកូនខ្ញុំ

ឲ្យកែខ្លួនយ៉ាងសក្តិសម             ជួបក្តីសុខខុមតរៀងទៅ ៕

លំអសខ្មៅ

             លំអសខ្មៅ

រុក្ខជាតិល្អស្រស់លំអរព្រឹក្សព្រៃ         សុរិយាល្ងាចថ្ងៃលំអរផ្ទៃមេឃ

សេចក្តីប្រាថ្នាលំអរតម្រេក               ថ្ងៃនេះថ្ងៃស្អែកលំអរជីវិត។

រស់នៅមានធម៌លំអរសន្តាន            ទោះមានឫបានលំអរការគិត

តែប្រាថ្នាច្រើនលំអរទុច្ចរិត              បើទាស់គំនិតលំអរគិតអប្រិយ។

លឹម-ស្រីផល្លា ជាមួយនិងម្តាយ

          (លឹម-ស្រីផល្លា អាយុ 19ឆ្នាំ ក្នុងឆ្នាំ1970) (លឹម-ផល្លា ក្នុងឆ្នាំ1979)

  (លឹម-ស្រីផល្លា អាយុ16 ក្នុងឆ្នាំ1968) (នេះគឺជាម្តាយរបស់ លឹម-ស្រីផល្លា ឆ្នាំ1957)