បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន
|
រុក្ខជាតិល្អស្រស់លំអរព្រឹកព្រៃ
|
សុរិយាល្ងាចថ្ងៃលំអរផ្ទៃមេឃ
|
|
|
សេចក្តីប្រាថ្នាលំអរតម្រេក
|
ថ្ងៃនេះថ្ងៃស្អែកលំអរជីវិត
|
។
|
|
រស់នៅមានធម៌លំអរសន្តាន
|
ទោះមានឫបានលំអរការគិត
|
|
|
តែប្រាថ្នាច្រើនលំអរទុច្ចរិត
|
បើទាស់គំនិតលំអរគិតអប្រិយ
|
។
|
| |
(ដោយសាមណេរសួនសេរី)
|
|
| |
www.bunlin.com.kh
|
|
បានរៀបជា សំណុំឯកសារ ក្នុង : កំណាព្យខ្មែរ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន


អូមានដំណឹងថ្មីមួយទៀតហើយ គឺទំនេរៗមិនដឹងជាធ្វើអ្វីក៏គិតតែពីធ្វើប្លកទៅ៕។ ប៉ុន្តែចាប់
តែពីពេលនេះតទៅគឺខ្ញុំត្រូវចូលរៀនហើយ ហើយលែងបានធ្វើប្លកទៀតហើយ ពីព្រោះត្រូវ
ការពេលវេលាអានសៀវភៅណា៕
បានរៀបជា សំណុំឯកសារ ក្នុង : ពត៍មាន | បានដាក់ប្លាក ៖ មានដំណឹងថ្មីមួយទៀត, អូមានដំណឹងថ្មីមួយទ | 106 វិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន


នៅពេលទំនេរពីការសិក្សារបន្តិចបន្តួច ហើយខ្ញុំបានធ្វើវេបសាយមួយទៀតដើម្បីផ្សាយ
ពាណិជ្ជកម្ម។ ហើយដំបូងឡើយខ្ញុំមិននឹកស្មានថាខ្ញុំអាចធ្វើជាវេបសាយផ្សាយពាណិជ្ជ
កម្មបានឡើយ។ ប៉ុន្តែបានដំដឹងពីមិត្តៗដែលនៅរៀនជុំគ្នាបានប្រាប់ឲ្យធ្វើសាកល្បងមើ
ល ហើយបន្ទាប់មកខ្ញុំក៏បានសាកល្បងមើល ហើយក៏បានសំរេចដូចសេចក្តីប្រាថ្នាមែន។
ប្រសិនបើប្រិយមិត្តចង់មើលឫក៏ចង់អាននៅពត៍មានខ្លះៗពីប្រទេសខ្មែរយើងនោះ ក៏អាច
ចុចទៅមើលបានណា ។ ហើយខ្ញុំបានធ្វើវេបសាយជាច្រើនផងដែរ គឺធ្វើដើម្បីផ្សាយពាណិ
ជ្ជកម្មតែម្តង៕
បានរៀបជា សំណុំឯកសារ ក្នុង : ពត៍មាន | បានដាក់ប្លាក ៖ នៅពេលទំនេរពីការសិក | 81 វិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន
បម្រាមនៅអគារ (ខ-គ-ឃ)
១) មិនឲ្យនិយាយទាក់ទងគ្នាដាច់ខាត ទោះជាស្គាល់ ឫមិនស្គាល់ ។
២) បើចង់ធ្វើអ្វី ត្រូវមានការអនុញ្ញាតពីអ្នកយាម ។
៣) មិនឲ្យឮរ៉ូងរ៉ាងទីកន្លែងនៅ ។
៤) ពេលអ្នកយាមឫអ្នកផ្សេងៗចូល ត្រូវដេកទាំងអស់ ។
៥) ពេលឆែក ត្រូវដាក់ដៃក្រោយខ្នង ។ កុំសេរី ។
បានរៀបជា សំណុំឯកសារ ក្នុង : បទបញ្ញតិ | 2 វិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន
បទបញ្ញតិសម្រាប់អ្នកទោស
បទបញ្ញតិនេះត្រូវបានបិទនៅលើជញ្ជាំងក្នុងបរិវេណគុក
វិន័យសន្តិបាល (នគរបាលសន្តិសុខ) នៅមន្ទីរស-២១
១) សួរអីឆ្លើយហ្នឹង មិនបង្វែរសំណួររបស់អញ់ ។
២) មិនឲ្យដោះស្រាយ យកលេសនេះលេសនោះតាមគំនិតឯងលាក់ឫប្រកែក
តមាត់បានដាច់ខាត់ ។
៣) មិនឲ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សហ៊ានប្រឆាំងនិងបដិវត្តន៍។
៤) សួរភ្លាម ឆ្លើយភ្លាម មិនឲ្យដំអក់មួយនាទីឡើយ ។
៥) រឿងខ្វះខាត កំហុសបន្តិចបន្តួច ដូចជាសីលធម៌ ខូចនេះខូចនោះ ក៏មិនឲ្យនិ
យាយ រឿងខ្លឹមសារបដិវត្តន៍ ក៏មិនឲ្យនិយាយ ។
៦) វ៉ៃឫឆក់ខ្សែភ្លើងមិនឲ្យស្រែកដាច់ខាត ។
៧) មិនឲ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរង់ចាំបញ្ជាអញ់ អត់បញ្ជាកុំធ្វើ អញ់
បញ្ជាអីធ្វើហ្នឹងភ្លាម ប្រកែកច្រិមច្រុមមិនបានទេ ។
៨) កុំយកលេសកម្ពុជាក្រោម បាំងមុខមាត់ក្បត់របស់អាឯងឲ្យសោះ ។
៩) គ្រប់បញ្ជាខាងលើ មិនធ្វើតាម គឺមួយថ្ងៃរងរំពាត់ ខ្សែភ្លើងឆក់រាប់មិនឈ្នះ
ទេ ។
១០) ប្រឆាំងវិន័យអញ់មួយចំណុច ត្រូវរងរំពាត់ដប់រំពាត់ ឫឆក់ខ្សែភ្លើងប្រាំ
ឆាច់ ៕
បានរៀបជា សំណុំឯកសារ ក្នុង : បទបញ្ញតិ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន
បានរៀបជា សំណុំឯកសារ ក្នុង : រូបប្រវត្តិសាស្រ្ត | ១ វិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន
តាម៉ុក កើតឆ្នាំ ១៩២៦ នៅខេត្តតាកែវ ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំហើយ
បានរៀបការជាមួយប្អូនជីដូនមួយឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់ ។ ឆ្នាំ ១៩៤៩
តាម៉ុក ធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ ។ តាម៉ុក បានចូលជាសមាជិកក្រុមកុម្មុយនី
ស្តនៅ ឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី ។
នៅខែវិច្ឆិកា ឆ្នាំ ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្ត
កម្ពុជា ។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើក
លែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ធាភិបាលទេ ។ តាម៉ុក ត្រូវបានចាប់
ខ្លួន ដោយកងទ័ពរាជរដ្ធាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ ១៩៩៩ ហើយដាក់ក្នុង
បន្ទីរឃុំឃាំង ។ តាម៉ុក ស្លាប់ដោយសារជំងឺនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០០៦ ៕
បានរៀបជា សំណុំឯកសារ ក្នុង : ជីវប្រវត្តិ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន

អៀង សារី កើតឆ្នាំ ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាមខាងត្បូង ។ អៀង
សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធ ។ ឆ្នាំ ១៩៥០ អៀង សារី បានទទួលអាហារូបករណ៍
ទៅសិក្សានៅប្រទេសបារាំង ហើយបានក្លាយទៅជាសមាជិកបក្សកុម្មុយនីស្តបារាំង ។
អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៧ ហើយបានចូលជាសមាជិ
កបក្សប្រជាជនបដិវត្តន៍ខ្មែរ ។ អៀង សារី បង្រៀននៅវិទ្យាល័យកម្ពុជបុត្ររហូត ដល់ឆ្នាំ
១៩៦៣ ដែលនៅពេលនោះបានរត់ចូលព្រៃតស៊ូ ។ ក្រោយមក អៀង សារី បានក្លាយជាមេ
បញ្ជាការកងទ័ពនៅភូមិភាគឦសាន ។
ឆ្នាំ ១៩៧៦ អៀង សារី ត្រូវបានតែងតាំងជាឩបនាយករដ្ធមន្ត្រីទីមួយ ទទួលបន្ទុក
កិច្ចការបទេស ។ អៀង សារី ក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិម និងគណៈកម្មាធិការអចិ
ន្ត្រៃយ៍បក្សផងដែរ ។ អៀង សារី បានចុះចូលជាមួយរាជរដ្ធាភិបាលកម្ពុជានៅឆ្នាំ ១៩៩៦ ។
បច្ចុប្បន្ន អៀង សារី រស់នៅយ៉ាងមានសេរីភាព នៅក្នុងប្រទេសកម្ពុជា ហើយកូនប្រុស
ឈ្មោះ អៀង វុធ គឺជាអភិបាលរងទីមួយក្រុងប៉ៃលិន ៕
បានរៀបជា សំណុំឯកសារ ក្នុង : ជីវប្រវត្តិ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន
បានរៀបជា សំណុំឯកសារ ក្នុង : កំណាព្យខ្មែរ | ១ វិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន

ខៀវ សំផន កើតឆ្នាំ ១៩៣១ នៅខេត្តស្វាយរៀង ។ បន្ទាប់ពីទទួលបានអាហាររូប
ករណ៍ទៅសិក្សានៅប្រទេសបារាំង ខៀវ សំផន បានបញ្ចប់សញ្ញាប័ត្រថ្នាក់បណ្ឌិតវិទ្យាសា
ស្រ្តសេដ្ធកិច្ច ហើយបានវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ១៩៥៩ ។ បន្ទាប់មក សម្តេចព្រះន
រោត្តមសីហនុ បានតែងតាំង ខៀវ សំផន ជារដ្ធលេខាធិការក្រសួងពាណិជ្ជកម្ម ។ នៅឆ្នាំ
១៩៦៤ ខៀវ សំផន បានលាលែងពីមុខតំណែង ប៉ុន្តែបន្តស្ថិតនៅជាសមាជិកសភារយៈ
ពេលបួនឆ្នាំទៀត ។
ឆ្នាំ ១៩៦៧ ដោយត្រូវចោទប្រកាន់ថាជាភ្នាក់ងាររបស់ក្រុងកុម្មយនីស្ត ខៀវ សំផន
បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ។ ឆ្នាំ ១៩៧៦ បន្ទាប់ពីការសុំលាលែងរបស់សម្តេចព្រះន
រោត្តមសីហនុ ខៀវ សំផន ត្រូវបានតែងតាំងជាប្រធានគណៈប្រធានរដ្ធរបស់កម្ពុជាប្រជាធិ
បតេយ្យ ។ ខៀវ សំផន បានចូលរួមជាមួយរដ្ធាភិបាលនិរទេសរបស់ ប៉ុល ពត ពីឆ្នាំ ១៩
៧៩ ដល់ឆ្នាំ ១៩៩៨ ហើយបន្ទាប់មក ខៀវ សំផន បានចុះចូលជាមួយរាជរដ្ធាភិបាល
កម្ពុជា ៕
បានរៀបជា សំណុំឯកសារ ក្នុង : ជីវប្រវត្តិ | ទំលាក់ មួយវិចារ »
បានដាក់ប្រកាស តុលា 9.2007 ដោយ លី ប៊ុនលីន


នួន ជា កើតឆ្នាំ ១៩២៦ នៅខេត្តបាត់ដំបង ។ នៅឆ្នាំ ១៩៤២ នួន ជា បានទៅបន្ត
ថ្នាក់មធ្យមសិក្សាកម្រិត ២ នៅទីក្រុងបាងកក ដោយរស់នៅវត្តបិណ្ឌចាម៉ាបូពិត ។ នៅឆ្នាំ
១៩៤៤ នួន ជា សិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យធម្មសាត ដែលនៅទីនោះ នួន ជា
បានចូលជាសមាជិកបក្សកុម្មុយនីស្តថៃ ។
នួន ជា វិលត្រឡប់មកប្រទេសកម្ពុជា នៅឆ្នាំ ១៩៥០ ហើយបានប្តូរសមាជិកភាព
របស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ។ នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅ
ទីក្រុងហាណូយ ក្នុងឆ្នាំ ១៩៥៤ ហើយបានវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ១៩៥៥ ។ នួន
ជា ត្រូវបានជ្រើសរើសជាអនុលេខាបក្សពលករកម្ពុជានៅឆ្នាំ ១៩៦០ ។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា ត្រូវបានជ្រើសតាំងជាប្រធានសភាតំណាង
ប្រជាជនកម្ពុជា ។ នួន ជា ក៏មានតំណែងជាអនុលេខាគណៈកម្មាធិការមជ្ឈិម និងគណៈកម្មា
ធិការអចិន្រ្តៃយ៍បក្សផងដែរ ។ នួន ជា ដើរតួរនាទីសំខាន់ក្នុងបញ្ហាសន្តិសុខ ហើយក្នុងនាម
ជាកម្មាភិបាលជាន់ខ្ពស់លំដាប់ទីពីរ នួន ជា ទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយ
ឃោរឃៅជាច្រើន ដែលបានអនុម័តឲ្យអនុវត្តដោយគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស ។
នួន ជា បាននិរទេសខ្លួនទៅព្រំដែនខ្មែរ-ថៃ នៅឆ្នាំ ១៩៧៩ ។ នួន ជា ជាមួយ
ខៀវ សំផន បានចុះចូលជាមួយរាជរដ្ធាភិបាលកម្ពុជាបន្ទាប់ពីមរណភាពរបស់ ប៉ុល ពល
នៅឆ្នាំ ១៩៩៨ ៕
បានរៀបជា សំណុំឯកសារ ក្នុង : ប្រវត្តិសាស្រ្ត | ទំលាក់ មួយវិចារ »